ប្រើប្រាស់ HTML ដើម្បីបន្ថែមធាតុមេឌៀច្រើនទៅកាន់សញ្ញាសម្គាល់
ក្នុងឧទាហរណ៍នេះ យើងនឹងចម្លងកូដបង្កប់ពីគេហទំព័រប្រភពពីរ៖ វីដេអូ YouTube និង បទ SoundCloud។
កំណត់ចំណាំ៖ កូដបង្កប់ជាធម្មតាស្ថិតនៅក្នុងស្លាក <iframe>។
បើកវាល HTML ក្នុងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់
-
ជ្រើសរើស ឧបករណ៍កែសម្រួល/វាស់វែង នៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" នៅលើក្តារចុចរបស់អ្នក។
- នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
ពពុះព័ត៌មាន និងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់នឹងលោតឡើង។
- នៅខាងក្រោមបង្អួច ចុច លើតំណ "ការកែសម្រួលកម្រិតខ្ពស់"។
- នៅជ្រុងខាងក្រោមខាងស្តាំនៃវាល "ការពិពណ៌នា" ចុច លើផ្ទាំង "HTML"។
ឥឡូវនេះវាលការពិពណ៌នានឹងត្រូវបានបើកសម្រាប់កូដ HTML។
បន្ថែមកូដបង្កប់របស់វីដេអូ YouTube
ដើម្បីរៀនពីរបៀបចម្លងកូដបង្កប់របស់វីដេអូ YouTube៖
- នៅលើទំព័ររបស់វីដេអូ YouTube ចុចលើប៊ូតុង "SHARE"។
- ចុចប៊ូតុង "Embed"។
- ចុចលើកូដ។ បន្ទាប់មកចម្លងកូដដោយចុច
- គ្រាប់ចុចរហ័ស៖ Ctrl+C (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+C (សម្រាប់ Mac)។
-
ចុច លើវាល "ការពិពណ៌នា"។ បន្ទាប់មកបិទភ្ជាប់កូដដោយចុច៖
- គ្រាប់ចុចរហ័ស៖ Ctrl+V (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+V (សម្រាប់ Mac)។
- ចុចលើប៊ូតុង "រក្សាទុក"។
បន្ថែមកូដបង្កប់របស់បត SoundCloud
ដើម្បីរៀនពីរបៀបចម្លងកូដបង្កប់របស់បត SoundCloud៖
- នៅលើទំព័ររបស់បត SoundCloud ចុចប៊ូតុង "ចែករំលែក"។
- ចុចផ្ទាំង "Embed"។
- ចុចលើកូដ។ បន្ទាប់មកចម្លងកូដដោយចុច
- គ្រាប់ចុចរហ័ស៖ Ctrl+C (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+C (សម្រាប់ Mac)។
-
ចុច លើវាល "ការពិពណ៌នា"។ បន្ទាប់មកបិទភ្ជាប់កូដដោយចុច៖
- គ្រាប់ចុចរហ័ស៖ Ctrl+V (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+V (សម្រាប់ Mac)។
- ចុច លើប៊ូតុង "រក្សាទុក"។
សាកល្បងការបង្ហាញធាតុមេឌៀ
- ដើម្បីសាកល្បងវីដេអូ និងបទ ជ្រើសរើស ឧបករណ៍ដៃរំកិល នៅរបារឧបករណ៍ខាងលើ។
- នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
ការពិពណ៌នានឹងរួមបញ្ចូលវីដេអូ YouTube និង/ឬបទ SoundCloud។
អត្ថបទដែលពាក់ព័ន្ធ
ប្រសិនបើអ្នកចង់ឱ្យផែនទីបង្ហាញព័ត៌មានអំពីសញ្ញាសម្គាល់ជាបន្តបន្ទាប់ អ្នកអាចបន្ថែមស្លាកនៅជាប់សញ្ញាសម្គាល់។ ដើម្បីដឹងពីរបៀប សូមចូលទៅកាន់តំណនេះ៖ ឧបករណ៍ស្លាក—បង្កើតស្លាក។
ធ្វើបច្ចុប្បន្នភាពចុងក្រោយ