មជ្ឈមណ្ឌលជំនួយ Scribble Maps
ប្តូរភាសា

ប្រើប្រាស់ HTML ដើម្បីបន្ថែមធាតុមេឌៀច្រើនទៅកាន់សញ្ញាសម្គាល់

ក្នុងឧទាហរណ៍នេះ យើងនឹងចម្លងកូដបង្កប់ពីគេហទំព័រប្រភពពីរ៖ វីដេអូ YouTube និង បទ SoundCloud។

កំណត់ចំណាំ៖ កូដបង្កប់ជាធម្មតាស្ថិតនៅក្នុងស្លាក <iframe>។

 

បើកវាល HTML ក្នុងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់

  1. ជ្រើសរើស ឧបករណ៍កែសម្រួល/វាស់វែង នៅរបារឧបករណ៍ខាងលើ។
    គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" នៅលើក្តារចុចរបស់អ្នក។
     
  2. នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
    ពពុះព័ត៌មាន និងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់នឹងលោតឡើង។
     
  3. នៅខាងក្រោមបង្អួច ចុច លើតំណ "ការកែសម្រួលកម្រិតខ្ពស់"។
     
  4. នៅជ្រុងខាងក្រោមខាងស្តាំនៃវាល "ការពិពណ៌នា" ចុច លើផ្ទាំង "HTML"។
    ឥឡូវនេះវាលការពិពណ៌នានឹងត្រូវបានបើកសម្រាប់កូដ HTML។
 

បន្ថែមកូដបង្កប់របស់វីដេអូ YouTube

ដើម្បីរៀនពីរបៀបចម្លងកូដបង្កប់របស់វីដេអូ YouTube៖
  1. នៅលើទំព័ររបស់វីដេអូ YouTube ចុចលើប៊ូតុង "SHARE"។
     
  2. ចុចប៊ូតុង "Embed"។
     
  3. ចុចលើកូដ។ បន្ទាប់មកចម្លងកូដដោយចុច
    • គ្រាប់ចុចរហ័ស៖ Ctrl+C (សម្រាប់ Windows)។
    • គ្រាប់ចុចរហ័ស៖ Cmd+C (សម្រាប់ Mac)។
  1. ចុច លើវាល "ការពិពណ៌នា"។ បន្ទាប់មកបិទភ្ជាប់កូដដោយចុច៖
    • គ្រាប់ចុចរហ័ស៖ Ctrl+V (សម្រាប់ Windows)។
    • គ្រាប់ចុចរហ័ស៖ Cmd+V (សម្រាប់ Mac)។
     
  2. ចុចលើប៊ូតុង "រក្សាទុក"។
 

បន្ថែមកូដបង្កប់របស់បត SoundCloud

ដើម្បីរៀនពីរបៀបចម្លងកូដបង្កប់របស់បត SoundCloud៖
  1. នៅលើទំព័ររបស់បត SoundCloud ចុចប៊ូតុង "ចែករំលែក"។
     
  2. ចុចផ្ទាំង "Embed"។
     
  3. ចុចលើកូដ។ បន្ទាប់មកចម្លងកូដដោយចុច
    • គ្រាប់ចុចរហ័ស៖ Ctrl+C (សម្រាប់ Windows)។
    • គ្រាប់ចុចរហ័ស៖ Cmd+C (សម្រាប់ Mac)។
  1. ចុច លើវាល "ការពិពណ៌នា"។ បន្ទាប់មកបិទភ្ជាប់កូដដោយចុច៖
    • គ្រាប់ចុចរហ័ស៖ Ctrl+V (សម្រាប់ Windows)។
    • គ្រាប់ចុចរហ័ស៖ Cmd+V (សម្រាប់ Mac)។
     
  2. ចុច លើប៊ូតុង "រក្សាទុក"។
 

សាកល្បងការបង្ហាញធាតុមេឌៀ

  1. ដើម្បីសាកល្បងវីដេអូ និងបទ ជ្រើសរើស ឧបករណ៍ដៃរំកិល នៅរបារឧបករណ៍ខាងលើ។
     
  2. នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
    ការពិពណ៌នានឹងរួមបញ្ចូលវីដេអូ YouTube និង/ឬបទ SoundCloud។
     
 

អត្ថបទដែលពាក់ព័ន្ធ

ប្រសិនបើអ្នកចង់ឱ្យផែនទីបង្ហាញព័ត៌មានអំពីសញ្ញាសម្គាល់ជាបន្តបន្ទាប់ អ្នកអាចបន្ថែមស្លាកនៅជាប់សញ្ញាសម្គាល់។ ដើម្បីដឹងពីរបៀប សូមចូលទៅកាន់តំណនេះ៖ ឧបករណ៍ស្លាក—បង្កើតស្លាក។

 
 

ធ្វើបច្ចុប្បន្នភាពចុងក្រោយ