បន្ថែមគម្លាត/តម្រឹម/តំបន់ទ្រនាប់
ភាពអាចប្រើបាននៃមុខងារ
- ឥតគិតថ្លៃ
- Lite
- Pro
- Lite Pro
- Pro Business
តំបន់ទ្រនាប់ស្រទាប់ទោល
បង្កើតស្រទាប់
-
បង្កើត ស្រទាប់មួយ។
ដើម្បីរៀនពីរបៀបបង្កើតស្រទាប់ សូមចូលទៅកាន់តំណទាំងនេះ៖
បង្កើតតំបន់ទ្រនាប់
-
ចុចកណ្ដុរខាងស្ដាំលើស្រទាប់ ដើម្បីបន្ថែមតំបន់ទ្រនាប់។
ឬពីបន្ទះស្រទាប់ ចុចលើចំណុច ៣នៅខាងស្ដាំនៃស្រទាប់។
- ពីបញ្ជីជម្រើសរបស់ស្រទាប់ ចុចលើបន្ថែមគម្លាត/តម្រឹម/តំបន់ទ្រនាប់។
បន្ថែមគម្លាតនឹងធ្វើឱ្យតំបន់ទ្រនាប់ធំជាងស្រទាប់ ចំណែកតម្រឹមនឹងធ្វើឱ្យវាតូចជាង។
កំណត់ចំណាំ៖ បន្ទាត់ និងសញ្ញាសម្គាល់មិនអាចតម្រឹមបានទេ។ នៅពេលប្រើតម្រឹមលើបន្ទាត់ ឬសញ្ញាសម្គាល់ វានឹងបន្ថែមគម្លាតជំនួសវិញ។
ម្យ៉ាងទៀត តំបន់ទ្រនាប់លើសញ្ញាសម្គាល់ធំៗអាចត្រូវបានលាក់នៅពីក្រោយសញ្ញាសម្គាល់។ អ្នកប្រហែលជាត្រូវពង្រីកចូលដើម្បីមើលឃើញវា។អ្នកនឹងឃើញបង្អួចតំបន់ទ្រនាប់លេចឡើង។ -
ចុច លើព្រួញឡើង/ចុះនៅខាងស្ដាំនៃប្រអប់ទីមួយ។ អ្នកក៏អាចវាយបញ្ចូលលេខបានដែរ។
-
ចុច ក្បាលព្រួញនៅខាងស្ដាំនៃប្រអប់ទីពីរ។ នៅក្នុងបញ្ជីទម្លាក់ចុះ សូមជ្រើសរើសខ្នាតរង្វាស់សម្រាប់តំបន់ទ្រនាប់។
- ភីកសែល (Pixel)
- ម៉ែត្រ
- គីឡូម៉ែត្រ
- ហ្វីត
- ហ្វីត អ៊ីញ
- យ៉ាត
- ម៉ាយល៍
- ម៉ាយល៍សមុទ្រ
-
ចុចប៊ូតុង "បង្កើត" ដើម្បីបង្កើតតំបន់ទ្រនាប់។
នៅក្នុងមើលផែនទី អ្នកនឹងឃើញថាតំបន់ទ្រនាប់ត្រូវបានបង្កើតហើយ។
តំបន់ទ្រនាប់ស្រទាប់ទាំងដុំ
បង្កើតក្រុមនៃស្រទាប់
-
បង្កើតស្រទាប់ច្រើន។
ដើម្បីរៀនពីរបៀបបង្កើតស្រទាប់ សូមចូលទៅកាន់តំណទាំងនេះ
បន្ថែមស្រទាប់ទៅក្នុងថតឯកសារ
- នៅផ្នែកខាងលើនៃបន្ទះស្រទាប់ ចុចលើរូបតំណាងថតឯកសារដែលបង្ហាញព័ត៌មានជំនួយ៖ "Add Group"។
អ្នកនឹងឃើញថតឯកសារត្រូវបានបន្ថែមទៅបន្ទះស្រទាប់។ សូមកត់ចំណាំឈ្មោះថតឯកសារ។ ឧទាហរណ៍៖ "Group a"។
-
ចុច និងអូសជួរនៃស្រទាប់នីមួយៗចូលទៅក្នុងថតឯកសារ។
ឥឡូវនេះថតឯកសារមានស្រទាប់ជាសំណុំ ដូច្នេះថតឯកសារត្រូវបានចាត់ទុកថាជាក្រុម។
ដើម្បីស្វែងយល់បន្ថែមអំពីការដាក់ស្រទាប់ជាក្រុម សូមមើល៖ ការដាក់សញ្ញាសម្គាល់/ធាតុជាក្រុមដោយប្រើថតឯកសារ។
បង្កើតតំបន់ទ្រនាប់
- ពីបន្ទះស្រទាប់ ចុចលើចំណុច ៣ នៅខាងស្ដាំនៃថតឯកសារ។
- ពីបញ្ជីជម្រើសទាំងដុំ ចុចលើបន្ថែមគម្លាត/តម្រឹម/តំបន់ទ្រនាប់។
បន្ថែមគម្លាតនឹងធ្វើឱ្យតំបន់ទ្រនាប់ធំជាងស្រទាប់ ចំណែកតម្រឹមនឹងធ្វើឱ្យវាតូចជាង។
កំណត់ចំណាំ៖ បន្ទាត់ និងសញ្ញាសម្គាល់មិនអាចតម្រឹមបានទេ។ នៅពេលប្រើជម្រើសតម្រឹមលើបន្ទាត់ ឬសញ្ញាសម្គាល់ វានឹងបន្ថែមគម្លាតជំនួសវិញ។
ម្យ៉ាងទៀត តំបន់ទ្រនាប់លើសញ្ញាសម្គាល់ធំៗអាចត្រូវបានលាក់នៅពីក្រោយសញ្ញាសម្គាល់។ អ្នកប្រហែលជាត្រូវពង្រីកចូលដើម្បីមើលឃើញវា។អ្នកនឹងឃើញបង្អួចតំបន់ទ្រនាប់លេចឡើង។ -
ចុចលើព្រួញឡើង/ចុះនៅខាងស្ដាំនៃប្រអប់ទីមួយ។ អ្នកក៏អាចវាយបញ្ចូលលេខបានដែរ។
-
ចុចលើក្បាលព្រួញនៅខាងស្ដាំនៃប្រអប់ទីពីរ។ នៅក្នុងបញ្ជីទម្លាក់ចុះ សូមជ្រើសរើសខ្នាតរង្វាស់សម្រាប់តំបន់ទ្រនាប់។
- ភីកសែល (Pixel)
- ម៉ែត្រ
- គីឡូម៉ែត្រ
- ហ្វីត
- ហ្វីត អ៊ីញ
- យ៉ាត
- ម៉ាយល៍
- ម៉ាយល៍សមុទ្រ
-
ចុចប៊ូតុង "បង្កើត" ដើម្បីបង្កើតតំបន់ទ្រនាប់។
នៅក្នុងមើលផែនទី អ្នកនឹងឃើញថាតំបន់ទ្រនាប់ត្រូវបានបង្កើតហើយ។
ធ្វើបច្ចុប្បន្នភាពចុងក្រោយ