មជ្ឈមណ្ឌលជំនួយ Scribble Maps
ប្តូរភាសា

បង្ហោះឡើងរូបភាពទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

ទ្រង់ទ្រាយរូបភាពដែលត្រូវគ្នា

ទ្រង់ទ្រាយដែលត្រូវគ្នាគឺ៖
  • PNG.
  • JPG/JPEG.
  • GIF - ធម្មតា/មានចលនា។
  • SVG.
 
 

បង្កើតសញ្ញាសម្គាល់

ដើម្បីដឹងពីរបៀប សូមចូលទៅកាន់តំណនេះ៖ ឧបករណ៍សញ្ញាសម្គាល់—បង្កើតសញ្ញាសម្គាល់
 

បង្ហោះឡើងរូបភាព

  1. ជ្រើសរើស ឧបករណ៍កែសម្រួល/វាស់វែង នៅរបារឧបករណ៍ខាងលើ។
    ក្តារចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" នៅលើក្តារចុចរបស់អ្នក។
     
  2. នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
    ពពុះព័ត៌មាន និងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់នឹងលេចឡើង។
     
  3. នៅក្នុងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់ ចុច លើរូបតំណាងរូបភាពដែលបង្ហាញព័ត៌មានជំនួយ៖ "បន្ថែមរូបភាពទៅការពិពណ៌នា"។
     
  4. ចុច លើ Choose files ដើម្បីជ្រើសរើសរូបភាពដែលត្រូវបង្ហោះឡើង។
    ឬ
    អូស និងទម្លាក់រូបភាពនៅក្នុងផ្នែក Drag Images here។
     
  5. ចុច លើប៊ូតុង "បញ្ចូល"។
     
  6. ចុច ប៊ូតុង "រក្សាទុក" នៅក្នុងបង្អួចកម្មវិធីកែសម្រួលសញ្ញាសម្គាល់។
 

សាកល្បងការបង្ហាញរូបភាព

  1. ដើម្បីសាកល្បងរូបភាព ជ្រើសរើស ឧបករណ៍ដៃរំកិល នៅរបារឧបករណ៍ខាងលើ។
     
  2. នៅក្នុងទិដ្ឋភាពផែនទី ចុច លើសញ្ញាសម្គាល់។
    ពពុះព័ត៌មាននឹងបង្ហាញរូបភាព។
     
  3. អ្នកអាចធ្វើឡើងវិញនូវដំណើរការនេះ ដើម្បីបន្ថែមរូបភាពច្រើនទៅក្នុងសញ្ញាសម្គាល់។
     
 
 

អត្ថបទដែលពាក់ព័ន្ធ

ប្រសិនបើអ្នកចង់ឱ្យផែនទីបង្ហាញព័ត៌មានអំពីសញ្ញាសម្គាល់ជាបន្តបន្ទាប់ អ្នកអាចបន្ថែមស្លាកនៅជាប់សញ្ញាសម្គាល់។ ដើម្បីដឹងពីរបៀប សូមចូលទៅកាន់តំណនេះ៖ ឧបករណ៍ស្លាក—បង្កើតស្លាក។

 
 

មើលបន្ថែម

កែសម្រួលអក្ខរាវិរុទ្ធ និងទ្រង់ទ្រាយនៃអត្ថបទក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

បង្កប់បទ SoundCloud ទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

បង្កប់វីដេអូ YouTube ទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

បន្ថែមតំណទិសដៅទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

បន្ថែមតំណទំព័របណ្តាញទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់

Scribble Maps Lite និង Pro Lite—ឧបករណ៍កាមេរ៉ា

 
 

ធ្វើបច្ចុប្បន្នភាពចុងក្រោយ