បញ្ចូលបទភ្លេង SoundCloud ទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
ចម្លង URL របស់បទភ្លេង SoundCloud
- ស្វែងរកបទភ្លេង SoundCloud។
- ចុចលើ URL។ បន្ទាប់មកចុច៖
- គ្រាប់ចុចរហ័ស៖ Ctrl+C (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+C (សម្រាប់ Mac)។
បញ្ចូលបទភ្លេង SoundCloud
-
ជ្រើសរើស ឧបករណ៍កែសម្រួល/វាស់វែង នៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" លើក្ដារចុចរបស់អ្នក។
- នៅក្នុង ផ្ទាំងមើលផែនទី ចុចលើ សញ្ញាសម្គាល់។
ពពុះព័ត៌មាន និងបង្អួចកែសម្រួលសញ្ញាសម្គាល់នឹងលេចឡើង។
- នៅក្នុងបង្អួចកែសម្រួលសញ្ញាសម្គាល់ ចុច លើ រូបតំណាង SoundCloud ដែលបង្ហាញព័ត៌មានជំនួយថា៖ "បន្ថែមបទភ្លេង SoundCloud ទៅការពិពណ៌នា"។
- នៅលើបង្អួចលេចឡើង ចុច លើប្រអប់ "SoundCloud URL"។ បិទភ្ជាប់ URL ដោយចុច៖
- គ្រាប់ចុចរហ័ស៖ Ctrl+V (សម្រាប់ Windows)។
- គ្រាប់ចុចរហ័ស៖ Cmd+V (សម្រាប់ Mac)។
-
ចុច លើប៊ូតុង "បញ្ចូល"។
- ចុច ប៊ូតុង "រក្សាទុក" នៅក្នុងបង្អួចកែសម្រួលសញ្ញាសម្គាល់។
សាកល្បងការបង្ហាញរូបភាព
- ដើម្បីសាកល្បងបទភ្លេង ជ្រើសរើស ដៃរំកិល នៅរបារឧបករណ៍ខាងលើ។
- នៅក្នុងផ្ទាំងមើលផែនទី ចុច លើ សញ្ញាសម្គាល់។
ពពុះព័ត៌មាននឹងមានបទភ្លេង SoundCloud ដែលបានបញ្ចូល។
អត្ថបទដែលពាក់ព័ន្ធ
ប្រសិនបើអ្នកចង់ឱ្យផែនទីបង្ហាញព័ត៌មានអំពីសញ្ញាសម្គាល់ជាបន្តបន្ទាប់ អ្នកអាចបន្ថែមស្លាកនៅជាប់សញ្ញាសម្គាល់។ ដើម្បីដឹងពីវិធីធ្វើ សូមចូលទៅតំណនេះ៖ ឧបករណ៍ស្លាក—បង្កើតស្លាក។
មើលបន្ថែម
កែសម្រួលអក្ខរកម្ម និងទម្រង់នៃអត្ថបទក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
បង្ហោះឡើងរូបភាពទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
បញ្ចូលវីដេអូ YouTube ទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
បន្ថែមតំណទិសដៅទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
បន្ថែមតំណទំព័រវេបទៅក្នុងការពិពណ៌នារបស់សញ្ញាសម្គាល់
ធ្វើបច្ចុប្បន្នភាពចុងក្រោយ