គូរពហុកោណធំ និងលម្អិត
កំណត់ចំណាំ៖ មុនពេលចាប់ផ្ដើមអត្ថបទបច្ចុប្បន្ន យើងសូមណែនាំឱ្យអ្នករៀនពីរបៀបគូរពហុកោណធម្មតាជាមុនសិន។ ចូលទៅកាន់តំណនេះ៖ គូរពហុកោណ - (ឧបករណ៍ពហុកោណ)
គូរពហុកោណធំ និងលម្អិត
- សេចក្ដីផ្ដើម
- (វិធីសាស្ត្រទី 1)
គូរបន្ទាត់ដើម្បីបង្កើតពហុកោណ រួចចាក់ពណ៌ផ្ទៃ - (វិធីសាស្ត្រទី 2)
គូរពហុកោណរដុប រួចបន្ថែមព័ត៌មានលម្អិត
សេចក្ដីផ្ដើម
នៅពេលអ្នកកំពុងគូរពហុកោណធំ និងលម្អិត អ្នកអាចនឹងត្រូវផ្លាស់ទីទិដ្ឋភាពផែនទី មុនពេលអ្នកបញ្ចប់ការគូរពហុកោណ។
ក្នុងករណីនេះ ពហុកោណបញ្ចប់ដោយស្វ័យប្រវត្តិនៅពេលអ្នកជ្រើសរើសឧបករណ៍ដៃរំកិល ដើម្បីផ្លាស់ទីទិដ្ឋភាពផែនទី។
ដើម្បីជួយអ្នកគូរពហុកោណធំ និងលម្អិត យើងសូមណែនាំវិធីសាស្ត្រទាំង 2 នេះ។
(វិធីសាស្ត្រទី 1) - គូរបន្ទាត់ដើម្បីបង្កើតពហុកោណ រួចចាក់ពណ៌ផ្ទៃ
គូរ និងភ្ជាប់គែមនីមួយៗ
- ជ្រើសរើសឧបករណ៍បន្ទាត់នៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Z" នៅលើក្តារចុចរបស់អ្នក។
- នៅក្នុងទិដ្ឋភាពផែនទី ចុច ហើយអូស ពីដើមរហូតដល់ចុងនៃបន្ទាត់។
- ចាប់ផ្ដើមគូរបន្ទាត់ទីពីរ ដោយដាក់ទ្រនិចកណ្ដុរលើចំណុចចុងនៃបន្ទាត់ទីមួយ។
អ្នកនឹងឃើញរង្វង់ខ្មៅលេចឡើង។
- បន្តគូរបន្ទាត់ទីពីរ ដោយចុច ហើយអូសពីរង្វង់ខ្មៅទៅចុងបន្ទាត់។
កំណត់ចំណាំ៖ ប្រសិនបើអ្នកចង់ផ្លាស់ទីផែនទីបន្ទាប់ពីគូរបន្ទាត់ អ្នកអាចប្តូរទៅឧបករណ៍ដៃរំកិលបានយ៉ាងរហ័ស។
គ្រាប់ចុចរហ័ស៖ ចុចប៊ូតុង "Shift" នៅលើក្តារចុចរបស់អ្នកឱ្យជាប់។ - បន្តគូរបន្ទាត់ ដើម្បីបង្កើតគែមព្រំដែននៃពហុកោណ។
- នៅពេលអ្នកគូរបន្ទាត់ចុងក្រោយដើម្បីបិទពហុកោណ អ្នកនឹងចាប់ផ្ដើមគូរពីរង្វង់ខ្មៅ ហើយបញ្ចប់នៅរង្វង់ខ្មៅ។
បន្ថែមពណ៌ផ្ទៃខាងក្នុងដើម្បីបញ្ចូលបន្ទាត់ចូលគ្នា
- (ស្រេចចិត្ត) នៅរបារឧបករណ៍ខាងលើ ជ្រើសរើសឧបករណ៍ជ្រើសរើសពណ៌ផ្ទៃ ដើម្បីជ្រើសរើសពណ៌នៃតំបន់ផ្ទៃពេញរបស់ពហុកោណ។
ឧបករណ៍ជ្រើសរើសពណ៌ផ្ទៃគឺជារូបតំណាងធុងដែលបង្ហាញព័ត៌មានជំនួយ៖
"ផ្លាស់ប្ដូរពណ៌ផ្ទៃពេញ។ ចាក់ពណ៌ផ្ទៃបន្ទាត់ដែលភ្ជាប់គ្នា"។ - ជ្រើសរើសឧបករណ៍ចាក់ពណ៌ផ្ទៃ/ផ្លាស់ប្ដូរពណ៌នៅរបារឧបករណ៍ខាងលើ។
ឧបករណ៍ចាក់ពណ៌ផ្ទៃ/ផ្លាស់ប្ដូរពណ៌គឺជារូបតំណាងធុងដែលបង្ហាញព័ត៌មានជំនួយ៖
"Change colours of an overlay or fill connected lines. To change lines, click directly on line." - នៅក្នុងទិដ្ឋភាពផែនទី ចុចនៅខាងក្នុងព្រំដែនរបស់ពហុកោណ។
អ្នកនឹងឃើញពណ៌ចាក់ពេញផ្នែកខាងក្នុងនៃពហុកោណ។
បន្ទាត់ទាំង 2 ដែលបង្កើតចំណុចចុងក្រោយរបស់ពហុកោណនឹងត្រូវបានបញ្ចូលចូលគ្នា។ ដូច្នេះការកែសម្រួលចំណុចចុងក្រោយនឹងកាន់តែងាយស្រួលនៅក្នុងជំហានបន្ទាប់។
(ស្រេចចិត្ត) - ផ្លាស់ប្ដូរទីតាំងនៃចំណុចណាមួយលើពហុកោណ
កំណត់ចំណាំ៖ នៅលើពហុកោណ "ចំណុច" ឬ "ជ្រុង" ត្រូវបានគេស្គាល់ផងដែរថា "កំពូល" (vertex)។
- ជ្រើសរើសឧបករណ៍កែសម្រួល/វាស់វែងនៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" នៅលើក្តារចុចរបស់អ្នក។
- ដាក់ទ្រនិចកណ្ដុរលើចំណុច។
អ្នកនឹងឃើញការបន្លិចពណ៌ខៀវលេចឡើង។
- ចុច ហើយអូសការបន្លិចពណ៌ខៀវ ដើម្បីផ្លាស់ទីចំណុច។
(វិធីសាស្ត្រទី 2) - គូរពហុកោណរដុប រួចបន្ថែមព័ត៌មានលម្អិត
គូរពហុកោណរដុប
- ជ្រើសរើសឧបករណ៍ពហុកោណនៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "P" នៅលើក្តារចុចរបស់អ្នក។
- នៅក្នុងទិដ្ឋភាពផែនទី ចុចម្ដងដើម្បីបង្កើតជ្រុងនីមួយៗរបស់ពហុកោណ លើកលែងតែជ្រុងចុងក្រោយ។ អ្នកបិទពហុកោណដោយចុចពីរដងដើម្បីបង្កើតជ្រុងចុងក្រោយ។ ឧទាហរណ៍៖
ដើម្បីគូរពហុកោណ 4 ជ្រុង ចុចម្ដងដើម្បីបង្កើតជ្រុងនីមួយៗក្នុងចំណោម 3 ជ្រុងដំបូង។ បន្ទាប់មកចុចពីរដងដើម្បីបង្កើតជ្រុងទី 4។
កំណត់ចំណាំ៖ នៅលើពហុកោណ "ជ្រុង" ឬ "ចំណុច" ត្រូវបានគេស្គាល់ផងដែរថា "កំពូល" (vertex)។
បន្ថែមកំពូលថ្មីទៅពហុកោណ
- ពង្រីកទៅទីតាំងដែលអ្នកចង់បន្ថែមព័ត៌មានលម្អិតបន្ថែមទៀតទៅពហុកោណ។
- ជ្រើសរើសឧបករណ៍កែសម្រួល/វាស់វែងនៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" នៅលើក្តារចុចរបស់អ្នក។
- នៅក្នុងទិដ្ឋភាពផែនទី អ្នកនឹងឃើញផ្ទាំងលេចឡើងនៅខាងឆ្វេង។ ជ្រើសរើស "ចំណុច"។
- ដាក់ទ្រនិចកណ្ដុរលើគែមរបស់ពហុកោណ ដែលអ្នកចង់បន្ថែមកំពូលទៅ។ បន្ទាប់មកចុចលើប៊ូតុង "+" ដែលស្ថិតនៅចំណុចកណ្ដាលនៃគែម។
អ្នកនឹងឃើញថាប៊ូតុង "+" ឥឡូវនេះជាកំពូលដែលអាចផ្លាស់ទីបាន។
- ចុច ហើយអូសដើម្បីផ្លាស់ទីកំពូលថ្មី។
- បន្តបន្ថែមកំពូលថ្មីទៅគែមរហូតដល់ពហុកោណបានបញ្ចប់។
(ស្រេចចិត្ត) - លុបកំពូលមួយលើពហុកោណ
- ជ្រើសរើសឧបករណ៍លុបនៅរបារឧបករណ៍ខាងលើ។
គ្រាប់ចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "E" នៅលើក្តារចុចរបស់អ្នក។
- ដាក់ទ្រនិចកណ្ដុរលើកំពូលដែលអ្នកចង់លុប។ បន្ទាប់មកចុចលើការេដែលបន្លិចពណ៌ខៀវ។
អ្នកនឹងឃើញកំពូលត្រូវបានលុប ហើយគែមត្រូវបានធ្វើឱ្យត្រង់។
មើលបន្ថែម
បង្កើតបន្ទាត់/ព្រំដែនកំណែរលោងជាងមុន - "ការធ្វើឱ្យរលោង > ខ្សែកោង Bezier"
បង្កើតពហុកោណដែលបានកំណត់ជាមុននៃតំបន់មួយ (ប្រទេស រដ្ឋ ទីក្រុង។ល។)
ធ្វើបច្ចុប្បន្នភាពចុងក្រោយ