វាយបញ្ចូលមុំទិសដៅ (Bearing) នៃបន្ទាត់ត្រង់ ឬផ្នែកបន្ទាត់ទម្រង់សេរី
កំណត់ចំណាំ៖ ដើម្បីវាយបញ្ចូលមុំទិសដៅ (Bearing) អ្នកត្រូវតែចូលគណនី Pro។ ដើម្បីដឹងពីរបៀបដំឡើងកំរិត សូមចូលទៅកាន់តំណនេះ៖ របៀបដំឡើងទៅគណនី Pro
គូរបន្ទាត់
ដើម្បីដឹងពីរបៀប សូមចូលទៅកាន់តំណទាំងនេះ៖
- ឧបករណ៍បន្ទាត់—គូរបន្ទាត់ត្រង់ បន្ទាត់ដែលបានតភ្ជាប់ បន្ទាត់ជើងហោះហើរ ឬបន្ទាត់វិមាត្រ
- ឧបករណ៍គូរ—គូរបន្ទាត់ទម្រង់សេរី
វាយបញ្ចូលមុំទិសដៅ (Bearing) នៃបន្ទាត់
- ជ្រើសរើស "ឧបករណ៍កែសម្រួល/វាស់វែង" នៅរបារឧបករណ៍ខាងលើ។
ក្តារចុចរហ័ស៖ ឬអ្នកអាចចុចប៊ូតុង "Q" លើក្តារចុចរបស់អ្នក។
- នៅក្នុងផ្ទាំងមើលផែនទី អ្នកនឹងឃើញផ្ទាំងលេចឡើងនៅខាងឆ្វេង។ ជ្រើសរើស "ប្រវែង & ° "។
- ដាក់ទស្សន៍ទ្រនិចលើបន្ទាត់ ឬ ផ្នែកបន្ទាត់។ បន្ទាប់មកចុចលើឧបករណ៍កែតម្រូវច្បាស់លាស់ដែលស្ថិតនៅចំណុចកណ្តាល។
ផ្ទាំងកម្មវិធីកែសម្រួលច្បាស់លាស់ នឹងបង្ហាញឡើង។
(ជាជម្រើស) ប្រសិនបើ ឧបករណ៍កែតម្រូវច្បាស់លាស់ មិនបង្ហាញសម្រាប់ ផ្នែកបន្ទាត់ អ្នកប្រហែលជាត្រូវពង្រីក។
ដើម្បីពង្រីក មាន ២ ជម្រើស៖ជម្រើសទី ១នៅជ្រុងខាងលើខាងស្តាំនៃផ្ទាំងមើលផែនទី ចុចប៊ូតុង៖ ពង្រីកចូល "+"។ជម្រើសទី ២ប្រើកង់រមូរនៃកណ្តុររបស់អ្នក។សម្រាប់ Windows- រមូរទៅមុខដើម្បីពង្រីកចូល។
សម្រាប់ Mac- រមូរថយក្រោយដើម្បីពង្រីកចូល។
- នៅក្នុង ផ្ទាំងកម្មវិធីកែសម្រួលច្បាស់លាស់ ចុចលើ សោ ដើម្បីជ្រើសរើសថាចំណុចបញ្ចប់ណាមួយនឹង នៅនឹងកន្លែង នៅពេលអ្នកផ្លាស់ប្តូរមុំទិសដៅ។
នៅក្នុងផ្ទាំងមើលផែនទី អ្នកនឹងឃើញសោផ្លាស់ទីទៅចំណុចបញ្ចប់ដែលបានជ្រើសរើស។
(ជាជម្រើស) ប្រសិនបើ ផ្ទាំងកម្មវិធីកែសម្រួលច្បាស់លាស់ បាំងទិដ្ឋភាពរបស់អ្នក សូមចុចហើយអូសលើគែមនៃផ្ទាំងកម្មវិធីកែសម្រួលច្បាស់លាស់។
- នៅក្រោម ចំណងជើង "មុំទិសដៅ (Bearing)" សូមវាយតម្លៃថ្មីចូលទៅក្នុង ប្រអប់។ អ្នកក៏អាចផ្លាស់ប្តូរតម្លៃមុំទិសដៅដោយចុចព្រួញឡើង/ចុះផងដែរ។
កំណត់ចំណាំ៖ មុំទិសដៅ (Bearing) របស់បន្ទាត់ត្រូវបានវាស់ដោយចាប់ផ្តើមពីខាងជើង (O°) បន្ទាប់មកបង្វិលតាមទិសដៅនាឡិកា ៣៦០ ដឺក្រេជុំវិញចំណុចបញ្ចប់ដែលបានចាក់សោ។
- (ជាជម្រើស - សម្រាប់ផ្នែកបន្ទាត់) ប្រសិនបើអ្នកចង់ផ្លាស់ប្តូរមុំទិសដៅនៃផ្នែកផ្សេងទៀត សូមចុចលើប៊ូតុងណាមួយ៖ "មុន" ឬ "បន្ទាប់"។
នៅក្នុងផ្ទាំងមើលផែនទី អ្នកនឹងឃើញសោផ្លាស់ទីទៅចំណុចបញ្ចប់នៃ ផ្នែកដែលទើបតែបានជ្រើសរើស។
ធ្វើដំណើរការឡើងវិញចាប់ផ្តើមពីជំហានទី ៤។ - ចុច "SAVE"។
នៅក្នុងផ្ទាំងមើលផែនទី អ្នកនឹងឃើញមុំទិសដៅត្រូវបានធ្វើបច្ចុប្បន្នភាព។
មើលផងដែរ
មើលប្រវែង/មុំទិសដៅនៃបន្ទាត់ត្រង់ ឬផ្នែកបន្ទាត់ទម្រង់សេរី
វាយបញ្ចូលប្រវែងនៃបន្ទាត់ត្រង់ ឬផ្នែកបន្ទាត់ទម្រង់សេរី
វាយបញ្ចូលប្រវែងនៃគែមលើចតុកោណកែង
វាយបញ្ចូលមុំទិសដៅ (Bearing) នៃគែមលើពហុកោណ
ធ្វើបច្ចុប្បន្នភាពចុងក្រោយ